ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចាត់អោយ លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទី លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ ព្រមទាំងមន្ទីរសាធារណៈការខេត្ត មន្រ្តីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យផ្លូវ ១ខ្សែ ដែលរងគ្រោះដោយសម្ពាធអាកាសធាតុទាប នារដូវវស្សា ត្រូវបានធ្វើការជួសជុលបឋមដើម្បីឲ្យប្រជាពលរដ្ឋបានចរាចបណ្តោះអាសន្ន និងថែទាំផ្លូវកុំអោយទ្រុឌទ្រោមថែមទៀត