លោកស្រី ស៊ិន ចរិយា អភិបាលស្តីទី នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំមន្ត្រីពាក់ព័ន្ធក្រោមឱវាទទទួលស្វាគមន៍ក្រុមការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលចុះមកបំពេញបេសកកម្មនៅខេត្តកោះកុង ដើម្បីទំនាក់ទំនងជាមួយរដ្ឋបាលក្រុង រៀបចំឯកសារពាក់ព័ន្ធក្នុងការបំពេញនីតិវិធី នៃការចុះបញ្ជីដីរដ្ឋ១កន្លែង ជូននាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់ សាងសង់ស្នាក់ការខេត្តកោះកុង ។នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ នាវេលាម៉ោង ២:០០ នាទីរសៀល ថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






