/ / /

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បន្តចុះផ្សព្វផ្សាយពីប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម និងប្រព័ន្ធប្រកាសឱ្យដឹងជាមុន១២៩៤ ការត្រៀមបង្ការគ្រោះមហន្តរាយ ដល់ប្រជាពលរដ្ឋនៅស្រុកបូទុមសាគរ

សាខា កក្រក កោះកុង ៖ នៅរសៀថ្ងៃសុក្រ ទី ២២ ខែសីហា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងបានចាត់ឱ្យលោក ឡុច ភិរ័ក្ស នាយករងប្រតិបត្តិសាខា ដឹកនាំក្រុមការងារទទួលបន្ទុក គ្រប់គ្រងគ្រោះមហន្តរាយសាខា សហការជាមួយលោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកបូទុមសាគរ ក្រុមការងារកាកបាទក្រហមឃុំកណ្តោល អាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយពីប្រវត្តចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម និងប្រព័ន្ធប្រកាសឱ្យដឹងជាមុន១២៩៤ ការត្រៀមបង្ការគ្រោះមហន្តរាយ មានដូចជាគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ រលកសមុទ្រ គ្រោះរាំងស្ងួត រន្ទះបាញ់ ដល់ប្រជាពលរដ្ឋនៅក្នុងភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប ៤៥នាក់ ស្រី ៣១នាក់។

ជាមួយគ្នានោះផងដែរលោកនាយក និងក្រុមការងារបានឡើងធ្វើបទបង្ហាញពីប្រវត្តចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម និងប្រព័ន្ធប្រកាសឱ្យដឹងជាមុន១២៩៤រព័ន្ធផ្ដល់ដំណឹងដល់ប្រជាជន និងរបៀបភ្ជាប់ប្រព័ន្ធ១២៩៤ ក្នុងគោលបំណងផ្ដល់សារជាសំឡេងក្នុងករណីមានសញ្ញាគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀតក្នុងតំបន់ងាយរងគ្រោះនៅកម្ពជា និងត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅ និងមធ្យោបាយសម្រាប់ជួយអន្តរាគមន៍នៅពេលមានគ្រោះមហន្តរាយ កើតឡើង និងត្រូវបន្តក្នុងការត្រៀមលក្ខណៈ បង្ការទៅនឹងគ្រោះមហន្តរាយនានា ដែលអាចនឹងកើតមានឡើងជាយថា ហេតុក្នុងភូមិសាស្រ្តរបស់ពុកម៉ែទាំងមូល ។

តមកក្រុមការងារក៏បានបទបង្ហាញអំពីសារអប់រំ អនាម័យ សុខភាព តិចខ្លាញ់ តិចអំបិល តិចស្ករ ហាត់ប្រាណ៣០នាទីរាល់ថ្ងៃ ធ្វើឱ្យសហគមន៍មានភាពធន់នឹងជំងឺ ជាពិសេសជំងឺមិនឆ្លងរួមានជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺដាច់សសៃឈាមក្នុងខួរក្បាល ។ចុងបញ្ចប់នៃកម្មវិធីផ្សព្សផ្សាយសាខាក៏បានផ្តល់ជូនពុកម៉ែ បងប្អូននូវ សាប៊ូកញ្ចប់ចំនួន ៩០កញ្ចប់ ព្រមទាំងនំកញ្ចប់មួយចំនួនផងដែរ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    02/04/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញឧបត្ថម្តគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ដល់កម្លាំងកងការពារលេខ២ កោះយ៉

  • ហេង គីមឆន/
    02/04/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែន និងវិនិយោគសាលាខេត្ត ដោយមានការចង្អុលបង្ហាញពីលោកជំទាវ ឈឺ វ៉ា អភិបាលខេត្តកោះកុង បានចុះពិនិត្យទីតាំងស្ដារលូ ២ខ្សែអមសងខាងផ្លូវ ពីចំណុចស្ត្រីរែកផ្លែឈើ រហូតទៅដល់ផ្លូវបំបែកទល់មុខអធិការក្រុងខេមរភូមិន្ទ ដើម្បីស្ដារកាកសំណល់ក្នុងលូកន្លងមក ដើម្បីឱ្យមានចរន្តទឹកហូរឡើងវិញ

  • ហេង គីមឆន/
    02/04/2026

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញបិទកិច្ចប្រជុំស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង” ជូនសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត

  • ហេង គីមឆន/
    02/04/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះត្រួតពិនិត្យគោលដៅ ដែលបានដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងពិនិត្យលំហូរជនបរទេសសង្ស័យចេញ-ចូល ក្នុងភូមិសាស្រ្តខេត្ត ព្រមទាំងណែនាំដល់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធអំពីការបំពេញភារកិច្ច

  • ហេង គីមឆន/
    01/04/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញឧបត្ថម្តគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ដល់កម្លាំងតំបន់ប្រតិបត្តិការសឹករងកោះកុង

  • ហេង គីមឆន/
    01/04/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុន ឆាយណាហិរទានឡូរវីរស្ទឹងឬស្សីជ្រុំ ហាយដ្រូ-អេឡិកទ្រិចប្រជេក(ខេមបូឌា)ខមភេនី លីមីធីត ដើម្បីត្រៀមរៀបចំកម្មវិធីទស្សនកិច្ច នាខែឧសភា ខាងមុខ