ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានរៀបចំពិធី បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញការប្រើប្រាស់អាវុធវែង-ខ្លី និងជំនាញផែនទី ជំនាន់ទី២ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់បន្ថែមថា ការងារហ្វឹកហាត់នេះ គឺដើម្បីរំលឹកមេរៀនចាស់ បំពេញបន្ថែមយុទ្ធវិធីថ្មីៗ និងបង្កើនសមត្ថភាពកងកម្លាំងក្នុងកិច្ចការការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅ ក្នុងខេត្តកោះកុង និងតាមខ្សែបន្ទាត់ព្រំដែន ដើម្បីឆ្លើយតបសភាពការណ៍ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។
ថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥









