លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការ ស អ ក ខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋាន ស អ កខេត្ត ប្រធាន អនុប្រធានគណកម្មាធិការ ស អ ក ក្រុងខេមរភូមិន្ទ ប្រធានកិត្តិយស ស អ ក សង្កាត់ស្មាច់មានជ័យ ប្រធាន សាខា ស អ ក សង្កាត់ស្មាច់មានជ័យបានពាំនាំប្រសាសន៍ ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះជាណាចក្រកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចុះសួរសុខទុក្ខ ដល់គ្រួសារនៃសព ជាសមាជិក ស អ ក ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងនិង៧ និង២០នាទីព្រឹក នាំយកថវិកាបេឡាមរណសង្គ្រោះ ៤លានរៀល និងអំណោយដ៍ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជនកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រូមមានដូចខាងក្រោម :
១/អង្ករចំនួន២បាវតូចស្មេីរ៥០គីឡូក្រាម មីខ្លាឃ្មុំចំនួន១កេសតូច ទឹកត្រីចំនួន១កេស និងទឹកសុីអុីវចំនួន១កេស។
២/លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាអនុប្រធានកិត្តិយស ស អ ក ខេត្តឧបត្ថម្ភថវិកាចំនួន៥០មុឺនរៀល។
៣/លោក រស់ វីរ៉ាវុធ ប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្ត ជាអនុប្រធានគណកម្មាធិការ ស អ ក ខេត្តកោះកុងឧបត្ថម្ភថវិកាចំនួន៥មុឺនរៀល។
៤/លោកវរសេនីយ៍ទោ សូ សាវាត មេបញ្ជាការផ្នែកសឹករងមណ្ឌលសីមា ជាអនុប្រធានគណៈកម្មាធិការ ស អ ក ស្រុកមណ្ឌលសីមាឧបត្ថម្ភថវិកាចំនួន១០មុឺនរៀល។ ជូនដល់គ្រួសារនៃសពលោក ផុន សុភីន(និវត្តជន)ជាសមាជិក ស អ ក នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥





