នៅព្រឹក ថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥
លោកស្រី ទិត ជិ ជំទប់ទី២ឃុំ តំណាងលោក អាង ទី មេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៩ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំជីខក្រោម ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
សមាសភាពអញ្ជើញចូលរួមមាន:
លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ ៣លើ៥ រូប ។
ក្រៅពីនេះមានសមាសភាពអញ្ជើញចូលរួមពី ស្មៀនឃុំ ជំនួយការរដ្ឋបាល ជំនួយការហិរញ្ញវត្ថុឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជីខក្រោម លោកប្រធានប៉ុស្តិ៍សុខភាពជីខក្រោម លោក លោកស្រី មេភូមិ អនុភូមិ សមាជិកភូមិ មន្ត្រីកសិកម្មឃុំ និងអ្នកពាក់ព័ន្ធសរុបចំនួន ១៦រូប ស្រី ៥រូប។










