លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា និងចាត់អាទិភាពលើផែនការអភិវឌ្ឍន៍ពង្រីកបណ្តាញអគ្គិសនី ក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ។
កិច្ចប្រជុំមានការអញ្ជើញចូលរួម ៖
-លោកអភិបាលក្រុង ចៅសង្កាត់ ចៅសង្កាត់រង និងមន្រ្តីសាលាក្រុង
-តំណាងក្រុមហ៊ុន ដឹកនាំដោយ លោក ផាត់ ប៊ុនហួរ អគ្គនាយករងក្រុមហ៊ុន LYP និងលោក សុផាលើក សុផាផា ប្រធានស្នាក់ការអគ្គិសនីកោះកុង ព្រមទាំងមន្រ្តីបច្ចេកទេស ២រូប។
ថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥












