/ / /

រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោក ជា ប៊ុនធឿន អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ និងភរិយា ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារ សម្រាប់ជួសជុល កែលំអ និងសាងសង់ នូវអគារស្នាក់នៅសម្រាប់កុមារី និងធ្វើជាបន្ទប់បណ្ណាល័យ នៅមជ្ឈមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង

រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោក ជា ប៊ុនធឿន អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ និងភរិយា ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារ សម្រាប់ជួសជុល កែលំអ និងសាងសង់ នូវអគារស្នាក់នៅសម្រាប់កុមារី និងធ្វើជាបន្ទប់បណ្ណាល័យ នៅមជ្ឈមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង។ រដ្ឋបាលខេត្តកោះកុង មានក្តីសង្ឃឹមលើទឹកចិត្តដ៏សប្បុរសរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងការចូលរួមជួយឧបត្ថម្ភគាំទ្រ ដល់ដំណើរការសាងសង់អគារស្នាក់នៅសម្រាប់កុមារនេះបានផុលផុសបន្ថែមទៀត។ បញ្ជាក់ : កញ្ចប់ថវិកាប៉ាន់ប្រមាណក្នុងការស្ថាបនាជំហានទី២នេះ ត្រូវការសរុបចំនួនប្រមាណ ៥៥លានរៀល ទៅលើ​ការជួសជុលអគារស្នាក់នៅ និងបណ្ណាល័យ(ទំហំអគារ​ ៧ម៉ែត្រ×១៦ម៉ែត្រ),​ ចាក់ដីបន្ថែម និងចាក់សាបជុំវិញអគារ, ធ្វើបន្ទប់ទឹកចំនួន៣បន្ទប់​ និងធ្វើខឿនសម្រាប់ដាក់ស៊ីតែនទឹកស្អាតចំណុះ ៣.០០០លីត្រ។ សហការីយើងខ្ញុំរង់ចាំទទួលស្វាគមន៍ជានិច្ចនូវទឹកចិត្តពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់។ តាមរយៈទូរស័ព្ទលេខ : ០១២ ៦២៥ ០០០/០៨៨ ៩៦ ៤៨ ៩៩៩

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    02/04/2026

    លោក ហាក់ ឡេង អភិបាលស្តីទីខេត្តកោះកុង និងលោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការក្រសួងមហាផ្ទៃ

  • ហេង គីមឆន/
    02/04/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញឧបត្ថម្តគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ដល់កម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង

  • ហេង គីមឆន/
    02/04/2026

    ក្រុមប្រឹក្សាខេត្តកោះកុង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព ឯកឧត្ដម អ៊ុំ សាខុម សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ

  • ហេង គីមឆន/
    02/04/2026

    លោក ហេង គីមឆន នាយករង រដ្ឋបាលសាលាខេត្តកោះកុង បានចុះពិនិត្យការស្ដារប្រព័ន្ធប្រឡាយ ក្នុងក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    02/04/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញឧបត្ថម្តគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ដល់កម្លាំងកងការពារលេខ២ កោះយ៉

  • ហេង គីមឆន/
    02/04/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ដោយមានការចង្អុលបង្ហាញពីលោកជំទាវ ឈឺ វ៉ា អភិបាលខេត្តកោះកុង បានចុះពិនិត្យទីតាំងស្ដារលូ ២ខ្សែអមសងខាងផ្លូវ ពីចំណុចស្ត្រីរែកផ្លែឈើ រហូតទៅដល់ផ្លូវបំបែកទល់មុខអធិការក្រុងខេមរភូមិន្ទ ដើម្បីស្ដារកាកសំណល់ក្នុងលូកន្លងមក ដើម្បីឱ្យមានចរន្តទឹកហូរឡើងវិញ