/ / /

លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការ ស អ ក ខេត្តកោះកុង បានចុះសួរសុខទុក្ខ ដល់គ្រួសារនៃសព និងបាននាំយកថវិកាបេឡាមរណសង្គ្រោះ ៤លានរៀល និងអំណោយជូនដល់គ្រួសារ នៃសពលោក សុខ គឹមហៀង(និវត្តជន)ជាសមាជិក ស អ ក នៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង

លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការ ស អ ក ខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋាន ស អ កខេត្ត ប្រធានគណកម្មាធិការ ស អ ក ស្រុកកោះកុង ប្រធានកិត្តិយសស អ ក ឃុំកោះកាពិ ប្រធាន សាខា ស អ ក ឃុំកោះកាពិ បានពាំនាំប្រសាសន៍ ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះជាណាចក្រកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចុះសួរសុខទុក្ខ ដល់គ្រួសារនៃសពជាសមាជិក ស អ ក ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងនិង១៨និង៤៥នាទីយប់ បាននាំយកថវិកាបេឡាមរណសង្គ្រោះ ៤លានរៀល និងអំណោយដ៍ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជនកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រូមមានដូចខាងក្រោម :
១/អង្ករចំនួន២បាវតូចស្មេី ៥០គីឡូក្រាម មីខ្លាឃ្មុំចំនួន១កេសតូច ទឹកត្រីចំនួន១កេសនិងទឹកសុីអុីវចំនួន១កេស។
២/លោកជំទាវ ឈី វា អភិបាល នៃគណៈអភិបាលខេត្ត ជាអនុប្រធានកិត្តិយស ស អ ក ខេត្តឧបត្ថម្ភថវិកាចំនួន៥០មុឺនរៀល។
ជូនដល់គ្រួសារ នៃសពលោក សុខ គឹមហៀង(និវត្តជន)ជាសមាជិក ស អ ក នៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។
ថ្ងៃសៅរ៍ ១៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    02/04/2026

    លោក ហាក់ ឡេង អភិបាលស្តីទីខេត្តកោះកុង និងលោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការក្រសួងមហាផ្ទៃ

  • ហេង គីមឆន/
    02/04/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញឧបត្ថម្តគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ដល់កម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង

  • ហេង គីមឆន/
    02/04/2026

    ក្រុមប្រឹក្សាខេត្តកោះកុង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព ឯកឧត្ដម អ៊ុំ សាខុម សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ

  • ហេង គីមឆន/
    02/04/2026

    លោក ហេង គីមឆន នាយករង រដ្ឋបាលសាលាខេត្តកោះកុង បានចុះពិនិត្យការស្ដារប្រព័ន្ធប្រឡាយ ក្នុងក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    02/04/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញឧបត្ថម្តគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ដល់កម្លាំងកងការពារលេខ២ កោះយ៉

  • ហេង គីមឆន/
    02/04/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ដោយមានការចង្អុលបង្ហាញពីលោកជំទាវ ឈឺ វ៉ា អភិបាលខេត្តកោះកុង បានចុះពិនិត្យទីតាំងស្ដារលូ ២ខ្សែអមសងខាងផ្លូវ ពីចំណុចស្ត្រីរែកផ្លែឈើ រហូតទៅដល់ផ្លូវបំបែកទល់មុខអធិការក្រុងខេមរភូមិន្ទ ដើម្បីស្ដារកាកសំណល់ក្នុងលូកន្លងមក ដើម្បីឱ្យមានចរន្តទឹកហូរឡើងវិញ