លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងជម្រាបលាមន្ត្រីរាជការដែលកំពុងបម្រេីការងារ នៅសាលាខេត្តកោះកុងទាំងអស់។ ក្នុងឱកាសនេះ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការសហការគាំទ្រ និងការខិតខំប្រឹងប្រែងធ្វើការដោយស្មោះត្រង់កន្លងមក។
សូមជូនពរដល់បងប្អូន ក្មួយៗ មន្ត្រី មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្តទាំងអស់នៃរដ្ឋបាលខេត្តកោះកុង សូមប្រកបដោយសុខភាពល្អ ការងារជោគជ័យ និងបន្តបំពេញភារកិច្ចឱ្យបានល្អប្រសើរជានិច្ច។
ថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥
























