មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី ការផ្ដល់ធាតុចូលសម្រាប់រៀបចំពិនិត្យបញ្ជីទិន្នន័យរដ្ឋបាល និងពិនិត្យកម្រងបញ្ជីសំនួរ សូចនាករ នានា ជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរមុខងារសាធារណៈ និងមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្ត ក្រោមអធិបតី ដឹកនាំដោយលោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្ត្រីជំនាញ សរុប ១៩រូប ស្រី ០២រូប នៅសាលាប្រជុំមន្ទីរផែនការខេត្តកោះកុង។ កិច្ចប្រជុំពិគ្រោះយោបល់នេះធ្វើឡើង គឺដើម្បីផ្សព្វផ្សាយណែនាំនិងគាំទ្របច្ចេកទេស ដល់មន្ត្រីជំនាញ មន្ទីរអង្គភាពជុំវិញខេត្ត សាខាពាក់ព័ន្ធ ក្នុងគោលបំណងណែនាំ និងផ្សព្វផ្សាយ អំពីទម្រង់បែបបទ នីតិវិធី វិធីសាស្ត្រ ក្នុងការរៀបចំបំពេញឈ្មោះស្ថិតិ ដែលអង្គភាពបានប្រមូល ផលិត និងចងក្រងនៅទូទាំងខេត្ត។
ព្រឹកថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥
















