/ / /

រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកា ចំនួន ១ ០០០ ០០០រៀល សម្រាប់ជួសជុល កែលំអ និងសាងសង់ នូវអគារស្នាក់នៅសម្រាប់កុមារី និងធ្វើជាបន្ទប់បណ្ណាល័យ នៅមជ្ឈមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង។ រដ្ឋបាលខេត្តកោះកុង មានក្តីសង្ឃឹមលើទឹកចិត្តដ៏សប្បុរសរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងការចូលរួមជួយឧបត្ថម្ភគាំទ្រ ដល់ដំណើរការសាងសង់អគារស្នាក់នៅសម្រាប់កុមារនេះបានផុលផុសបន្ថែមទៀត។ បញ្ជាក់ : កញ្ចប់ថវិកាប៉ាន់ប្រមាណក្នុងការស្ថាបនាជំហានទី២នេះ ត្រូវការសរុបចំនួនប្រមាណ ៥៥លានរៀល ទៅលើ​ការជួសជុលអគារស្នាក់នៅ និងបណ្ណាល័យ(ទំហំអគារ​ ៧ម៉ែត្រ×១៦ម៉ែត្រ),​ ចាក់ដីបន្ថែម និងចាក់សាបជុំវិញអគារ, ធ្វើបន្ទប់ទឹកចំនួន៣បន្ទប់​ និងធ្វើខឿនសម្រាប់ដាក់ស៊ីតែនទឹកស្អាតចំណុះ ៣.០០០លីត្រ។ សហការីយើងខ្ញុំរង់ចាំទទួលស្វាគមន៍ជានិច្ចនូវទឹកចិត្តពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់។ តាមរយៈទូរស័ព្ទលេខ : ០១២ ៦២៥ ០០០/០៨៨ ៩៦ ៤៨ ៩៩៩

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    12/04/2026

    ជូនពរបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិសូមជូនពរលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្រុមគ្រួសារជូនពរពី ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

  • ហេង គីមឆន/
    12/04/2026

    ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ សូមគោរពជូនពរ និងប្រសិទ្ធពរជ័យ សិរីមង្គលជូនលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមប្រកបនូវសុខ សុភមង្គល ពលានុភាពខ្លាំងក្លា បញ្ញាស្មារតីវាងវៃ ជោគជ័យគ្រប់ភារកិច្ច និងវឌ្ឍនភាពមហាប្រសើរជានិរន្តរ៍តរៀងទៅ ជូនពរពី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

  • ហេង គីមឆន/
    12/04/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាលខេត្ត បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ព្រមទាំងប្រតិភូ ចុះសាកសួរសុខទុក្ខបុគ្គលិកកោះទទឹងរីសត និងប្រគល់បណ្ណ័សរសើរមេត្រីភាពបរិស្ថាន

  • ហេង គីមឆន/
    11/04/2026

    លោកឧត្ដមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្តីទី និងភរិយា ព្រមទាំងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង អញ្ជើញទស្សនាការសម្តែង របាំត្រុដិ ដើម្បីបណ្តេញឧបទ្រពចង្រៃ និងស្វាគមន៍សិរីសួស្តី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០

  • ហេង គីមឆន/
    11/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សីលាភិរ័ត្នសិរីវិសុទ្ធា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

  • ហេង គីមឆន/
    11/04/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញប្រគល់គ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ជូនយោធភូមិភាគ​ទី​៣