រដ្ឋបាលសង្កាត់ស្ទឹងវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ ដឹកនាំដោយលោក កាយ ក្រុង ប្រធានក្រុមប្រឹក្សាសង្កាត់ និងមានសមាសភាពចូលរួមពី សមាជិកក្រុមប្រឹក្សាសង្កាត់ សមាជិកក្រុមប្រឹក្សាក្រុង នាយប៉ុស្តិ៍នគរបាល មេភូមិ អនុភូមិ សមាជិកភូមិ ទាំងពីរ ជំនួយការរដ្ឋបាល និងប្រជាពលរដ្ឋ ដែលមានរបៀបវារៈដូចខាងក្រោម ៖
១- ពិនិត្យកូរ៉ុមសម្រាប់កិច្ចប្រជុំ និងពិនិត្យ អនុម័តលើរបៀបវារៈនៃកិច្ចប្រជុំ
២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង កំណត់ហេតុប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់
៣- ពិនិត្យ និងអនុម័ត របាយការណ៍ការងាររដ្ឋបាលសង្កាត់ប្រចាំខែសីហា ឆ្នាំ២០២៥
៤- ពិនិត្យ និងអនុម័ត លើរបាយការណ៍ការងារ អាហារូបត្ថម្ភទាំងពីរភូមិ
៥- ពិនិត្យ និងអនុម័ត ការកែសម្រួល គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារនៃសង្កាត់
៦-ផ្សេងៗ
នៅសាលាសង្កាត់ស្ទឹងវែង
វេលាម៉ោង ២:៣០នាទីរសៀល
ថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ August 30,2025
#ប្រភពមកពីរដ្ឋបាលសង្កាត់ស្ទឹងវែង









