/ / /

រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំ សាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល

រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំ សាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តរបៀបវារ:ដូចខាងក្រោម៖

១.ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សា ស្រុកស្រែអំបិល

២.ពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុក ស្រែអំបិល

៣.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីសម្រេចស្តីពីការកែសម្រួល ការប្រគល់ភារកិច្ចជូន ក្រុមប្រឹក្សាស្រុកស្រែអំបិល

៤.ស្តាប់របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្ត្រី និងកុមារស្រុក (គ.ក.ស.ក)

៥.រដ្ឋបាលឃុំទាំង៦ រាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ប្រចាំខែសីហា ឆ្នាំ២០២៥ និងទិសដៅការងារបន្ត

៦.បញ្ហាផ្សេងៗ។

 ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក ដោយមានការចូលរួមពី លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក នាយករងដ្ឋបាល លោក លោកស្រី ប្រធានអនុប្រធានការិយាល័យអង្គភាពជុំវិញស្រុក និងកងកម្លាំងទាំង០២ ប្រភេទ សមាគមរាជសីហ៍សាខា ខេត្តកោះកុង និងសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត សាខាខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។

……………………….

ថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំអំពីនីតិវិធីនៃការផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗ ដោយឥតគិតថ្លៃដល់ប្រជាជន សាលារៀន និងសហគមន៍នៅគ្រប់ឃុំ សង្កាត់ នៃខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុក តំណាងឱ្យលោកស្រីអភិបាលស្រុកថ្មបាំង អញ្ជើញបើកកិច្ចប្រជុំពាក់ព័ន្ធបញ្ហាការដាំដំណាំលើទីតាំងដីឯកជនរបស់រដ្ឋគ្រប់គ្រងដោយរដ្ឋបាលខេត្ត

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីសូត្រមន្ដ បុណ្យផ្កាសាមគ្គី

  • ហេង គីមឆន/
    01/06/2026

    ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    01/06/2026

    ឯកឧត្តមឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម បរិច្ចាគថវិកាចំនួន ១,២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    01/06/2026

    លោក កក់ ស៊ុនសេង អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦