/ / /

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគទី៣ ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន នាយទាហានរង តំបន់ប្រតិបត្តិការសឹករងកោះកុង

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគទី៣ ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន នាយទាហានរង តំបន់ប្រតិបត្តិការសឹករងកោះកុង

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ នាងខ្ញុំពិតជាមានសេចក្តីរីករាយក្រៃលែង និងសូមស្វាគមន៍ ចំពោះវត្តមានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគទី៣ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញចូលរួមជាអធិបតីក្នុង ពិធី«ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន នាយទាហានរង នៃតំបន់ប្រតិបត្តិការសឹករងកោះកុង»នាឱកាសនេះ។
នាងខ្ញុំសូមយកឱកាសនេះ រំលឹកជូនថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ទាំងស្រុង នូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងបានធ្វើឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាពពេញលេញ និងមានការ អភិវឌ្ឍលើគ្រប់វិស័យ។
ក្រោមម្លប់នៃសុខសន្តិភាព បានអនុញ្ញាតឱ្យប្រទេសជាតិយើងមានលទ្ធភាពគ្រប់យ៉ាងដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងបាននាំមកនូវការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាពីមុនធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាមរ៉ាំរ៉ៃ ជាវាលពិឃាត ជាតំបន់អសន្តិសុខ និងពោរពេញដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានក្លាយជារដ្ឋអធិបតេយ្យនិងឯករាជ្យដែលមានសន្តិភាពពេញលេញ មានស្ថិរភាព នយោបាយរឹងមាំនិងនីតិរដ្ឋ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផល ធំៗយ៉ាងច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ខ្លួន ដោយឈរលើគោលជំហរច្បាស់លាស់បោះជំហានទៅមុខ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ និងការថែរក្សា ការពារសន្តិសុខ និងសុវត្ថិភាពសង្គម។
ចាប់ពីចុងខែមិថុនា ឆ្នាំ២០២៥ កងទ័ពថៃ បានធ្វើសកម្មភាពឈ្លានពាន មកលើបូណរភាពទឹកដីកម្ពុជា នៅតាមតំបន់ព្រំដែន ជាពិសេសប្រាសាទ តាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី។ សកម្មភាពឈ្លានពាន របស់កងទ័ពថៃ តម្រូវឱ្យកម្ពុជាប្រើសិទ្ធិការពារបូរណភាពទឹកដីរបស់ខ្លួន រហូតមានការប្រយុទ្ធទ្រង់ទ្រាយធំ ក្នុងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ក្រោយពីនោះតាមរយៈកិច្ចព្រមព្រៀងឈប់បាញ់ កម្ពុជាយើងរក្សាភាពអត់ធ្មត់រហូតដល់បច្ចុប្បន្ន។ យើងទាំងអស់គ្នាមានជំនឿជឿជាក់ លើការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការរក្សាខឿនការពារជាតិ និងរកដំណោះស្រាយបែបកាទូត ក្នុងជម្លោះកម្ពុជា-ថៃ។ នាងខ្ញុំសូមយកឱកាសនេះ សំដែងនូវការដឹងគុណចំពោះវីរៈកងទ័ពកម្ពុជា ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ពលីជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិកន្លងមក។
ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី ជាទីគោរព សមាជិក សមាជិកា និងអង្គពិធីទាំងមូល ជាទីមេត្រី ក្នុងពិធី «ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន នាយទាហានរង នៃតំបន់ ប្រតិបត្តិការសឹករងកោះកុងនាថ្ងៃនេះ នាងខ្ញុំ សូមចូលរួមអបអរសាទរចំពោះ លោកវរសេនីយ៍ឯក គង់ សុភាព និងនាយទាហានចំនួន១១រូប ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងការពារជាតិ និងថ្នាក់ដឹកនាំ នៃ បញ្ជាការដ្ឋានកងទ័ពជើងគោក បានផ្តល់សេចក្តីទុកចិត្តតែងតាំងជា មេបញ្ជាការរងនិងជានាយសេនាធិការ នាយរងការិយាល័យ នាយផ្នែក និងមេបញ្ជាការងកងអនុសេនាធំ ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងកោះកុង។
នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នាយទាហាន នាយទាហានរង ទាំង១២រូប ដែលទើបទទួល បានការតែងតាំងមុខតំណែងថ្មីនៅពេលនេះ នឹងបន្តពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ និងបន្តខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញាស្មារតីបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ដោយត្រូវពង្រឹងកិច្ចការការពារជាតិ លើគ្រប់វិស័យនៅតាមតំបន់ព្រំដែន ល្បាតជាប្រចាំក្នុងភូមិ សាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យគ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ និងត្រូវរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់តាមខ្សែរបន្ទាត់ព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រខេត្តកោះកុងទាំងមូល៕
ថ្ងៃពុធ ៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    12/04/2026

    សារលិខិតជូនពរ សូមគោរពជូនចំពោះ លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមគោរពជូនពរពី នាយក នាយករងរដ្ឋបាល និងមន្ត្រីរាជការសាលាខេត្តកោះកុង

  • ហេង គីមឆន/
    12/04/2026

    សារលិខិតជូនពរ សូមគោរពជូនចំពោះ លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកស្រី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមគោរពជូនពរពី នាយក នាយករងរដ្ឋបាល និងមន្ត្រីរាជការសាលាខេត្តកោះកុង

  • ហេង គីមឆន/
    12/04/2026

    សារលិខិតជូនពរ សូមគោរពជូនចំពោះ លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកស្រី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមគោរពជូនពរពី នាយក នាយករងរដ្ឋបាល និងមន្ត្រីរាជការសាលាខេត្តកោះកុង

  • ហេង គីមឆន/
    12/04/2026

    សារលិខិតជូនពរ សូមគោរពជូនចំពោះ លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកស្រី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦សូមគោរពជូនពរពី នាយក នាយករងរដ្ឋបាល និងមន្ត្រីរាជការសាលាខេត្តកោះកុង

  • ហេង គីមឆន/
    12/04/2026

    សារលិខិតជូនពរ សូមគោរពជូនចំពោះលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមគោរពជូនពរពី នាយក នាយករងរដ្ឋបាល និងមន្ត្រីរាជការសាលាខេត្តកោះកុង

  • ហេង គីមឆន/
    12/04/2026

    ជូនពរបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិសូមជូនពរលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្រុមគ្រួសារជូនពរពី ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា