/ / /

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្តចូលរួមដំណើរទស្សនកិច្ចសិក្សា ស្តីពីយន្តការគ្រប់គ្រងស្ថានីយចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម សំណល់រឹង នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា ADB

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្តចូលរួមដំណើរទស្សនកិច្ចសិក្សា ស្តីពីយន្តការគ្រប់គ្រងស្ថានីយចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម សំណល់រឹង នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា ADB។ 

ដំណើរទស្សនកិច្ចសិក្សានេះ ក្រុមការងារបានស្តាប់បទបង្ហាញដកស្រង់បទពិសោធន៍ល្អៗ ស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម ក្រុងពោធិ៍សាត់ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលគម្រោងទាំងពីរនេះ ស្ថិតក្រោមគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ។ ទីលានទុកដាក់សំរាមក្រុងពោធិ៍សាត់ មានក្រុមហ៊ុន សេវ ឌឹ ឡាយត៍ Save the Life ជាក្រុមហ៊ុនឯកជន ជាអង្គភាពគ្រប់គ្រងទីលាន ក្នុងនោះក្រុមហ៊ុនបានធ្វើបទបង្ហាញពីការគ្រប់គ្រងសំរាម និងការញែកសំរាម ផលិតជាផលិតផល ដូចជា ជីកំប៉ុសសរីរាង្គ និងគ្រាប់ប្លាស្ទិក ដើម្បីលក់ចេញលើទីផ្សារ ក្នុងនោះដីទំនេរក្នុងទីលានទុកដាក់សំរាម ក្រុមហ៊ុន ក៏បានដាក់ដាំដើមដូង និងម្ទេស ដើម្បីជាចំណូលបន្ថែមសម្រាប់ជួយដល់កម្លាំងពលកម្មក្នុងក្រុមហ៊ុនផងដែរ ដែលបទពិសោធន៍ល្អៗទាំងនេះ នឹងអាចក្លាយជាទស្សនទានដើម្បីយកមកអនុវត្តក្នុងខេត្តកោះកុង ដើម្បីគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនប្រកបដោយប្រសិទ្ធភាព។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    12/04/2026

    សារលិខិតជូនពរ សូមគោរពជូនចំពោះ លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកស្រី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមគោរពជូនពរពី នាយក នាយករងរដ្ឋបាល និងមន្ត្រីរាជការសាលាខេត្តកោះកុង

  • ហេង គីមឆន/
    12/04/2026

    សារលិខិតជូនពរ សូមគោរពជូនចំពោះ លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកស្រី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមគោរពជូនពរពី នាយក នាយករងរដ្ឋបាល និងមន្ត្រីរាជការសាលាខេត្តកោះកុង

  • ហេង គីមឆន/
    12/04/2026

    សារលិខិតជូនពរ សូមគោរពជូនចំពោះ លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមគោរពជូនពរពី នាយក នាយករងរដ្ឋបាល និងមន្ត្រីរាជការសាលាខេត្តកោះកុង

  • ហេង គីមឆន/
    12/04/2026

    សារលិខិតជូនពរ សូមគោរពជូនចំពោះ លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកស្រី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមគោរពជូនពរពី នាយក នាយករងរដ្ឋបាល និងមន្ត្រីរាជការសាលាខេត្តកោះកុង

  • ហេង គីមឆន/
    12/04/2026

    សារលិខិតជូនពរ សូមគោរពជូនចំពោះ លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកស្រី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមគោរពជូនពរពី នាយក នាយករងរដ្ឋបាល និងមន្ត្រីរាជការសាលាខេត្តកោះកុង

  • ហេង គីមឆន/
    12/04/2026

    សារលិខិតជូនពរ សូមគោរពជូនចំពោះ លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកស្រី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦សូមគោរពជូនពរពី នាយក នាយករងរដ្ឋបាល និងមន្ត្រីរាជការសាលាខេត្តកោះកុង