ថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង៨:០០នាទីព្រឹក លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការហិរញ្ញវត្ថុឃុំ ចូលរួមវគ្គបណ្តុះបណ្តាលរម្លឹក ស្ដីពីកិច្ចប្រតិបត្តិការមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ នៃគម្រោងអាហាររូបត្ថម្ភនៅកម្ពុជា ដែលមានរយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែសីហា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក លឹម ភឿន អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។






