លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ និងផ្សព្វផ្សាយប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធវីដេអូ Online ដោយប្រើប្រាស់កម្មវិធី Zoom នៅមន្ទីរផែនការខេត្តកោះកុង។ សិក្ខាសាលានេះមានគោលបំណងដើម្ធានាឱ្យការរៀបចំសេចក្ដីព្រាងយុទ្ធសាស្រ្តនេះ កាន់តែមានសុក្រឹតភាប និងមានភាពគ្រប់ជ្រុងជ្រោយ នឹងដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល រដ្ឋបាលរាជធានី ខេត្ត មន្ទីរជំនាញរាជធានី ខេត្ត និងដៃគូអភិវឌ្ឍន៍។
ព្រឹកថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥




