សាលាគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយខេត្តកោះកុង បានសាមគ្គីសង្ឃទាំងពីរគណៈទូទាំងខេត្ត នឹងរៀបចំប្រារព្ធនូវពិធីដង្ហែក្បួន ដោយថ្មើរជើងធម្មយាត្រា ដើម្បីសន្តិភាព និងបង្សុកូលជូនវីរកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ស្ថិតនៅស្តូបគោរពវិញ្ញាណក្ខន្ធខេត្ត និងធ្វើការដង្ហែតាមផ្លូវភ្លោះឆ្ពោះទៅ មាត់សមុទ្រ បត់តាមផ្លូវលេខ៩០០ ដល់រង្វង់ មូលគល់ស្ពានកោះកុង បន្តទៅរង្វង់មូលធនាគារ អេស៊ីលីដា និងបញ្ចប់នៅមុខសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីជាការអបអរសាទរ និងស្នើសូមគ្រប់ភាគីគោរពឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះកិច្ចព្រមព្រៀងនេះ និងអំពាវនាវគ្រប់ភាគីពាក់ព័ន្ធ ជួយសម្របសម្រួល និងរក្សានូវសន្តិភាពដ៏កម្រនេះ ជូនប្រជាជាតិខ្មែរទាំងមូល ដែលមានអ្នកចូលរួម ជាង ២ម៉ឺននាក់។
































































































































































