/ / /

លោក សុខ ភិរម្យ អភិបាលរងស្រុក តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក ដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរឃុំកោះកាពិ ចុះសម្របសម្រួលដល់ដល់អង្គការ ស៊ីប៊ីអិន កម្ពុជា (CBN) ចុះចែកអំណោយ និងណែនាំអំពីការបង្ការពីជំងឺ កូវីដ-១៩ ដល់ប្រជាពលរដ្ឋស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោក សុខ ភិរម្យ អភិបាលរងស្រុក តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក ដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរឃុំកោះកាពិ ចុះសម្របសម្រួលដល់ដល់អង្គការ ស៊ីប៊ីអិន កម្ពុជា (CBN) ចុះចែកអំណោយ និងណែនាំអំពីការបង្ការពីជំងឺ កូវីដ-១៩ ដល់ប្រជាពលរដ្ឋចំនួន ៥០គ្រួសារ ស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលដឹកនាំដោយលោកស្រី គីម ម៉ាលីន ប្រធានផ្នែកមនុស្សធម៌ នៃអង្គការ CBN កម្ពុជា និង លោក ទូច រិទ្ធី គ្រូគង្វាលព្រះវិហារពន្លឺនៃក្ដីស្រលាញ់ រួមនឹងក្រុមការងារសរុប ០៩នាក់ ស្រី ០៤នាក់។
អំណោយដែលប្រជាពលរដ្ឋទទួលបានក្នុងមួយគ្រួសាររួមមាន អង្ករ ០៥គីឡូក្រាម មី ០១កេស ត្រីខកំប៉ុង ០១យួរ និងប្រេងឆា ០១ដប ។ ជាមួយគ្នានេះដែរ អង្គការCBN កម្ពុជា ក៏បាននាំយក រទេះសម្រាប់ជនពិការ ជូនដល់លោកតា ខៀវ ឃិត អាយុ ៧២ឆ្នាំ ជាជនមានពិការភាព រស់នៅក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ផងដែរ។

ប្រភព ៖ រដ្ឋបាលស្រុកកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ហួន ណាក់ ជំទប់ទី២ តំណាងលោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានអញ្ជើញចូលរួមអញ្ជើញចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំ បានអញ្ជើញចូលរួមកម្មពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ស្រុកកោះកុង ។