កោះកុង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ដឹកនាំសហការី សហការជាមួយសាលាគណទាំងពីរគណៈ ចុះពិនិត្យទីតាំងត្រៀមធ្វេីធម្មយាត្រា និងបង្សុកូលឧទ្ទិសកុសលដល់វីរកងទ័ពដែលបានពលីក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។
មន្ទីរធម្មការនិងសាសនាខេត្ត សូមអំពាវនាវដល់សប្បុរសជន ពុទ្ធបរិស័ទ ជិតឆ្ងាយ សូមអញ្ជេីញចូលរួមឱ្យបានកុះករ នាស្អែកត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០នាទីរសៀល។






