សាខា កក្រក កោះកុង ៖ នៅរសៀថ្ងៃសុក្រ ទី ២២ ខែសីហា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងបានចាត់ឱ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមការងារទទួលបន្ទុក គ្រប់គ្រងគ្រោះមហន្តរាយសាខា សហការជាមួយលោក ហុង ប្រុស សមាជិកគណៈកម្មាធិការអនុសាខាស្រុកស្រែអំបិល ក្រុមការងារកាកបាទក្រហមឃុំស្រែអំបិល អាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយពីប្រវត្តចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម និងប្រព័ន្ធប្រកាសឱ្យដឹងជាមុន១២៩៤ ការត្រៀមបង្ការគ្រោះមហន្តរាយ មានដូចជាគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ រលកសមុទ្រ គ្រោះរាំងស្ងួត រន្ទះបាញ់ ដល់ប្រជាពលរដ្ឋនៅក្នុងភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប ៦២នាក់ ស្រី ៤១នាក់។
ជាមួយគ្នានោះផងដែរលោកនាយក និងក្រុមការងារបានឡើងធ្វើបទបង្ហាញពីប្រវត្តចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម និងប្រព័ន្ធប្រកាសឱ្យដឹងជាមុន១២៩៤រព័ន្ធផ្ដល់ដំណឹងដល់ប្រជាជន និងរបៀបភ្ជាប់ប្រព័ន្ធ១២៩៤ ក្នុងគោលបំណងផ្ដល់សារជាសំឡេងក្នុងករណីមានសញ្ញាគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀតក្នុងតំបន់ងាយរងគ្រោះនៅកម្ពជា និងត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅ និងមធ្យោបាយសម្រាប់ជួយអន្តរាគមន៍នៅពេលមានគ្រោះមហន្តរាយ កើតឡើង និងត្រូវបន្តក្នុងការត្រៀមលក្ខណៈ បង្ការទៅនឹងគ្រោះមហន្តរាយនានា ដែលអាចនឹងកើតមានឡើងជាយថា ហេតុក្នុងភូមិសាស្រ្តរបស់ពុកម៉ែទាំងមូល ។
តមកក្រុមការងារក៏បានបទបង្ហាញអំពីសារអប់រំ អនាម័យ សុខភាព តិចខ្លាញ់ តិចអំបិល តិចស្ករ ហាត់ប្រាណ៣០នាទីរាល់ថ្ងៃ ធ្វើឱ្យសហគមន៍មានភាពធន់នឹងជំងឺ ជាពិសេសជំងឺមិនឆ្លងរួមានជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺដាច់សសៃឈាមក្នុងខួរក្បាល ។ចុងបញ្ចប់នៃកម្មវិធីផ្សព្សផ្សាយសាខាក៏បានផ្តល់ជូនពុកម៉ែ បងប្អូននូវ សាប៊ូកញ្ចប់ចំនួន ៩០កញ្ចប់ ព្រមទាំងនំកញ្ចប់មួយចំនួនផងដែរ ។









































