លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្ត កោះកុង និងជាប្រធាន គ.ក.ស.ក ខេត្តកោះកុង បានសហការជាមួយមន្ទីរកិច្ចការនារីខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារខេត្ត និងប្រធាន អនុប្រធាន គ.ក.ស.ក នៃក្រុងខេមរភូមិន្ទ ដើម្បីរៀបចំកិច្ចប្រជុំជាមួយគណ:កម្មការគ្រប់គ្រងគម្រោង អប់រំឪពុកម្តាយអាណាព្យាបាល ស្តីពីការគាំពារ និងអភិវឌ្ឍកុមាតូច ក្រោមអាយុ ៦ឆ្នាំ របស់ឃុំ សង្កាត់ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ សាលាក្រុង ខេមរភភូមិន្ទខេត្តកោះកុង ដែលមានអ្នក ចូលរួម ចំនួន៣២នាក់ ស្រី ១២។
ថ្ងៃពុធ ១១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥







