ស្រុកកោះកុង ៖ នៅវេលាម៉ោង ៨:០០ នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោក សាង ស៊ីណេត អភិបាលរងស្រុកកោះកុង និងជាអនុប្រធានក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំ ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និង កម្មវិធីវិនិយោគបីឆ្នាំរំកិល ស្រុកកោះកុង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពគម្រោងសកម្មភាពអាទិភាពកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) ដែលបានលើកឡើងដោយការិយាល័យ អង្គភាពជំនាញ និង រដ្ឋបាលឃុំទាំង៤ នៃស្រុកកោះកុង ដើម្បីរៀបចំដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលស្រុកកោះកុងតាមប្រតិទិនការងារ ។ សមាសភាព អញ្ជើញ ចូលរួម លោក លោកស្រី សមាជិកក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធី វិនិយោគបីឆ្នាំរំកិលស្រុកកោះកុង សរុបចំនួន១៩ នាក់ ស្រី០៤នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។









