រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលស្តីទី បានអញ្ជើញទទួលស្វាគមន៍ក្រុមការងារមន្ទីរមុខងារសាធារណៈ និងដឹកនាំកិច្ចប្រជុំ ស្តីពី ការចុះត្រួតពិនិត្យការអនុវត្តតាមអនុក្រឹត្យលេខ៥៦ អនក្រ.បក និងអនុក្រឹត្យលេខ១១៤ អនក្រ.បក

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩:០០ នាទីព្រឹក លោកស្រី អ៊ិន សុភី អភិបាលស្តីទី បានអញ្ជើញទទួលស្វាគមន៍ក្រុមការងារមន្ទីរមុខងារសាធារណៈ និងដឹកនាំកិច្ចប្រជុំ ស្តីពី ការចុះត្រួតពិនិត្យការអនុវត្តតាមអនុក្រឹត្យលេខ៥៦ អនក្រ.បក និងអនុក្រឹត្យលេខ១១៤ អនក្រ.បក។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមានលោកអភិបាលរងស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក នៅសាលប្រជុំសាលាស្រុក។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង