លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានសហការជាមួយក្រុមការងារក្រុមហ៊ុនវារីអគ្គិសនីតាតៃ ដើម្បីចុះសិក្សាពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែកតាតៃ ដើម្បីត្រៀមបង្ការទប់ស្កាត់ផល់ប៉ះពាល់នានា និងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលអាស្រ័យផលតាមដងព្រែកតាតៃ ក្នុងករណីក្រុមហ៊ុន បើកទំនប់វារីអគ្គិសនីព្រែកតាតៃ ។ សមាសភាពចូលរួមមាន លោក ម៉ែន ឈា សមាជិកក្រុមប្រឹក្សាឃុំ លោក នួន នឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោក ពុយ យី ជំនួយការរដ្ឋបាលឃុំ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។
តាតៃក្រោម,ថ្ងៃអង្គារ ១០រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥



