ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៩:០០នាទីព្រឹក លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សាបណ្ដឹងដែលបានប្ដឹងឈ្មោះ ថង ធីប ដែលបានបោះបង្គោលនៅលើដីឡូតិ៍របស់ឈ្មោះ សេង ង៉ែ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ ១០៤៤ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។