ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ចាត់លោក តេង នាវ នាយករងរដ្ឋបាលសាលាស្រុក សហការជាមួយ មន្ទីរអភិវឌ្ឍន៍ជនបទ ចូលរួមត្រួតពិនិត្យមើលទីតាំងបង្ហូរកាកសំណល់ជ្រូកចូលក្នុងស្រះទឹក និងបរិវេណជុំវិញស្រះ ទឹកលេខCP-024 ដែលស្ថិតនៅក្នុងភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភពៈ វឿន រិទ្ធី




