ស្រុកកោះកុង ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកស្រី អ៊ុង សោភ័ណ លោក ជា ភក្តី អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា និងលោក ណន ម៉ាណង់ មន្រ្តីការិយាល័យអប់រំបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការគណនាសូចនាករអប់រំនៅគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការវិភាគ និងប្រើប្រាស់ស្ថិតិសូចនាករអប់រំក្នុងការរៀបចំផែនការសាលារៀនឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ សមាសភាពចូលរួមក្រុមការងារមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំទាំង៧ក្រុង/ស្រុក លោកនាយក នាយករងសរុប ៧៧នាក់ ស្រី ១៨នាក់ នៅស្រុកស្រែអំបិល ខេត្តកោះកុង។

