លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារ (ODF Verfieatoin) ដែលមានការអញ្ជើញចូលរួមពី ក្រុមការងារមន្ទីរអភិវឌ្ឍន៍ខេត្ត ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមការងាររដ្ឋបាលស្រុកថ្មបាំង បន្ទាប់មកក្រុមការងារបានចុះពិនិត្យទីតាំងជាក់ស្ដែង នៅវិទ្យាល័យឬស្សីជ្រុំ សាលាបឋមសិក្សាឬស្សីជ្រុំ មណ្ឌលសុខភាពឬស្សីជ្រុំ និងស្នាក់ការអង្គការស៊ីអាយ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥





