រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកា ចំនួន ៥០ ០០០រៀល សម្រាប់ជួសជុល កែលំអ និងសាងសង់ នូវអគារស្នាក់នៅសម្រាប់កុមារី និងធ្វើជាបន្ទប់បណ្ណាល័យ នៅមជ្ឈមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង។ រដ្ឋបាលខេត្តកោះកុងមានក្តីសង្ឃឹមលើទឹកចិត្តដ៏សប្បុរសរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងការចូលរួមជួយឧបត្ថម្ភគាំទ្រ ដល់ដំណើរការសាងសង់អគារស្នាក់នៅសម្រាប់កុមារនេះបានផុលផុសបន្ថែមទៀត។ សហការី រង់ចាំទទួលស្វាគមន៍ជានិច្ចនូវទឹកចិត្តពីសប្បុរសជនគ្រប់មជ្ឈដ្ឋានគ្រប់ពេលវេលា។ តាមរយៈទូរស័ព្ទលេខ : ០១២ ៦២៥ ០០០/០៨៨ ៩៦ ៤៨ ៩៩៩
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!