រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពលោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ។
កិច្ចប្រជុំនេះដំណើការតាមរបៀបវារ:ដូចខាងក្រោម៖
១/ ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល ០៥ ឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលក្រុងខេមរភូមិន្ទ ។
២/ បិទកម្មវិធី ។
កិច្ចប្រជុំនេះបានរៀបចំនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ វេលាម៉ោង ៨:០០ នាទីព្រឹក ថ្ងៃពុធ ៤រោច ខែស្រាពណ៌ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#









