រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ.ឧស្សាហកម្ម លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារ ខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ បានធ្វើពិធីចំការបង្ហាញលើផលិតកម្មដំណាំត្រសក់ទ្រើង នៅភូមិ ចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរ

លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ.ឧស្សាហកម្ម លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារ ខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ បានធ្វើពិធីចំការបង្ហាញលើផលិតកម្មដំណាំត្រសក់ទ្រើង នៅភូមិ ចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួម ២០ នាក់ ស្រី ០៨ នាក់។ និងពេលរសៀលថ្ងៃដដែល នៅភូមិឃុំខាងលើដូចគ្នាក្រុមការងារក៏បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសមុន និងក្រោយការប្រមូលផលលើដំណាំត្រសក់ទ្រើង ដែលមានអ្នកចូលរួម ២០ នាក់ ស្រី ០៩ នាក់។ ជាលទ្ធផលកសិករ ៩២% គាត់បានយល់ដឹង និងពេញចិត្តចូលរួមវគ្គ ហើយបានបង្ហាញពីចំណាប់អារម្មណ៍ចូលរួមដាំដំណាំត្រសក់ ជាពិសេសយល់ដឹងពីការដាំត្រសក់តាមបែបបច្ចេកទេសថ្មីនេះ និងបច្ចេកទេសប្រមូលផលត្រសក់ ការវេចខ្ចប់ ការដឹកជញ្ជូនប្រកប ដោយ ប្រសិទ្ធិភាព ការចែកចំណាត់ថ្នាក់ត្រសក់ ដើម្បីបង្កើនតម្លៃបន្ថែម។

អត្ថបទទាក់ទង