ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការសម្របសម្រួល ផ្ដល់ឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ដែលត្រឡប់មកពីប្រទេសថៃ តាមប្រព័ន្ធ Zoom របស់ក្រសួងមហាផ្ទៃ និងក្រោមការសម្របសម្រួល ដោយ លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។



