លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង តំណាងលោកស្រីអភិបាលស្រុក និងលោកនាយករដ្ឋបាលស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការសិក្សាស្វែងយល់អំពីស្ថានភាព នៃការប្រព្រឹត្តទៅ នៃរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ក្រោមអធិបតីភាព លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្ត តាមប្រព័ន្ធអនឡាញ (Zoom) ដែលប្រព្រឹត្តទៅនៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។
ថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥





