លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំ ស្តីពីការសម្របសម្រួល ផ្តល់ឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ដែលត្រឡប់មកពីប្រទេសថៃ នៅសាលប្រជុំសាលាស្រុកកោះកុង តាមរយៈប្រព័ន្ធអនឡាញ ZOOM ។ សមាសភាពចូលរួមមាន អធិការរងស្រុក លោក លោកស្រី មេឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងស្មៀនឃុំ សរុប ១២នាក់ ស្រី ០១នាក់។
ថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥



