លោក សៀង កក្កដា អភិបាលស្តីទីក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំក្រុមការងារពាក់ព័ន្ធចូលរួមកិច្ចប្រជុំ ស្តីពី ការសម្របសម្រួល ផ្តល់ឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ដែលត្រឡប់មកពីប្រទេសថៃ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធបញ្ជូនសម្លេង និងរូបភាពពីចម្ងាយ(ZOOM)ដែលបន្តផ្ទាល់ពីរាជធានីភ្នំពេញ។
ការចូលរួមកិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
វេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃអង្គារ ៣ រោច ខែស្រាពណ៏ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#









