លោកស្រី ឃុត ម៉ាលីវ៉ាន់ ជំទប់ទី២ តំណាងមេឃុំទួលគគីរ និងជាប្រធាន គ.ក.ន.ក ឃុំ បានសហការជាមួយអាជ្ញាធរ ភូមិតាចាត ចុះសួរសុខទុក្ខស្រ្តីទើបសម្រាលកូនរួចចំនួន ០១គ្រួសារ ស្ថិតនៅភូមិតាចាត ដោយបាននាំយកនូវអំណោយផ្ទាល់ខ្លួនរបស់លោកមេឃុំ មានជាគ្រឿងឧបភោគបរិភោគ ចំនួន ០១កញ្ចប់ និងថវិកាសរុបចំនួន ១៥០,០០០រៀល ក្នុងនោះថវិកាផ្ទាល់ខ្លួនរបស់លោកមេឃុំចំនួន ១០០,០០០រៀលក្នុងមួយគ្រួសារ និងថវិកា គ.ក.ន.ក ឃុំ ចំនួន ៥០,០០០រៀល។
ព្រឹកថ្ងៃសុក្រ ១៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥

