ឃុំកោះកាពិ ៖ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំ ជំទប់ឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិ នាំយកថវិកា និងគឿងឧបភោគបរិភោគ ដែលទទួលបានពីការចូលរួមសាមគ្គី អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋក្នុងឃុំកោះកាពិ ដើម្បីប្រគល់ជូនទីបញ្ជាការដ្ឋានកងការពារកោះកុងក្រៅលេខ២ ក្នុងមូលដ្ឋានស្រុកោះកុង ខេត្តកោះកុង សម្ភារមានដូចជា អង្ករ៤បាវ កាពិ ១០គីឡូ មីជាតិ ៨កេស ត្រីខ ៣កេសទឹកស៊ីអ៊ីវ ៥កេស បីចេង ៥គីឡូ ពងមាន់៣០០ គ្រប់ ធូបមូស ១កេស ថ្នាំមូស៨ដុំ ទឹកសុទ្ធ៤កេស និងថវិកា ៤០០.០០០ រៀល (បួនរយពាន់រៀលគត់) ។



