ថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ លោក អ៉ិន ញឿន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងលោក រាជ និមល អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក បានចូលរួមប្រជុំពិនិត្យតាមដានប្រសិទ្ធភាពនៃការ អនុវត្តគម្រោងមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាព (CDPF) ថ្នាក់រាជធានី ខេត្ត និងក្រុង ស្រុក នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម លឹម សុធា អគ្គនាយកគោលនយោបាយ និងផែការ នៃក្រសួងអប់រំ យុវជន និងកីឡា
នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ។