ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥៖ យើងខ្ញុំជាក្រុមប្រឹក្សាឃុំ នៃរដ្ឋបាលឃុំកោះកាពិ សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ បងប្អូនប្រជាពលរដ្ឋ ចំនួន ២៨៩ គ្រួសារ ដែលបានការសហការល្អ ចូលរួមសាមគ្គីគ្នា បរិច្ចាគថវិកា តាមលទ្ធភាព មានទឹកប្រាក់សរុបចំនួន ៣ ៩៩២ ០០០ រៀល សម្រាប់ ទិញគ្រឿងឧបភោគបរិភោគ ជួយផ្តត់ផ្គង់ដល់កងកម្លាំងយាមប្រចាំការ និងជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងមូលដ្ឋានស្រុកកោះកុង កំឡុងពេលមានបញ្ហាព្រំដែនកម្ពុជា ថៃ ។
យើងខ្ញុំ សូមជូនពរ លោក លោកស្រី និងក្រុមគ្រួសារ មានសុខភាពល្អ បរិបូរណ៍ មានសុភមង្គលជានិច្ច និងសូមឱ្យទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។











