លោកស្រី លួន សុផល ប្រការិយាល័យប្រជាពលរដ្ឋក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមវគ្គតម្រង់ទិស ស្ដីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិនន្ន័យបណ្ដឹងនិងព័ត៍មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពប្រធាន និងបុគ្គលិកជំនួយការរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗក្នុងការកត់ត្រា តាមដាន និងគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗដែលទទួលបានពីប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ។
វគ្គនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម បួន ហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងនៃ គ.គ.ស។
វគ្គតម្រង់ទិសនេះមានរយៈពេល២ ថ្ងៃ គឺនៅថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ រៀបចំឡើងនៅខេត្តកំពត។
ថ្ងៃពុធ ១២ កើត ខែស្រាពណ៏ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#



