លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ កិច្ចប្រជុំនេះផ្តោតទៅលើការងារសំខាន់ៗ ចំនួន ៣ ដូចខាងក្រោម ៖
១/ ផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ៣៥៤ /២៥ ស.ជ.ណ ស្តីពីការហាមឃាត់ការបង្ហោះយន្តហោះគ្នានមនុស្សបើក (ដ្រូន) ក្នុងភូមិសាស្រ្តខេត្តកោះកុង។
២/ ពង្រឹង និងចាត់វិធានការ ការគ្រប់គ្រងការចិញ្ចឹមសត្វពាហនៈប្រលែងពាស់វាលពាស់កាលតាមសាធារណៈក្នុងក្រុង។
៣/ ផ្សព្វផ្សាយបញ្ហាព្រំដែន និងការតាមដានព័ត៌មានតាមបណ្តាញសង្គមនានា ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
នៅវេលាម៉ោង ២:៣០នាទីរសៀល ថ្ងៃអង្គារ ១១ កើត ខែស្រាពណ៏ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





