លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំមន្ត្រីក្រោមឱវាទ និងអាជ្ញាធរភូមិសង្កាត់ សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាក្រុង អញ្ជើញចុះសួរសុខទុក្ខពលករ១គ្រួសារ ដែលទើបត្រឡប់មកពីធ្វើការនៅប្រទេសថៃ មករស់នៅក្នុងមូលដ្ឋានវិញ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។
នៅវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃអងកគារ ១១កើត ខែស្រាពណ៌ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#



