រដ្ឋបាលឃុំស្រែអំបិល សូមថ្លែងអំណរគុណចំពោះ បងប្អូនប្រជាពលរដ្ឋភូមិវាលជើង ដែលបានចូលរួមថវិកាសរុប ១,៥៥៥,០០០៛ , ទឹកសុទ្ធ ៥៥ យួរនិង ៤កេស ទឹកផ្លែឈើ ៦កេស តាមរយៈ មេភូមិ ជូនដល់រដ្ឋបាលឃុំស្រែអំបិល ដើម្បីយកទៅ ជូនកងទ័ពជួរមុខព្រំដែនខេត្តកោះកុង ។ រដ្ឋបាលឃុំស្រែអំបិល សូមថ្លែងអំណរគុណបងប្អូន និង សូមប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ និង សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព: សារឹម ប៊ុនរិៈ




