រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី នាង គុន មេឃុំ ពាមក្រសោប បានដឹកនាំក្រុមប្រឹក្សាឃុំ ចុះពិនិត្យសំណង់១ខ្នង ដែលជាអំណោយរបស់សាខាកាកបាទ ក្រហមខេត្តកោះកុង ជួយដល់គ្រួសារអ្នកផ្ទុកជំងឺ និងបានចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុងមានជើងប្រវែង ៩០,៥ ម៉ែត្រ ស្ថិតនៅភូមិ១ ឃុំពាមក្រសោប ។

ថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ លោកស្រី នាង គុន មេឃុំ ពាមក្រសោប បានដឹកនាំក្រុមប្រឹក្សាឃុំ មេភូមិ១ និងមេភូមិ២ ចុះពិនិត្យសំណង់១ខ្នង ដែលជាអំណោយរបស់ សាខាកាកបាទ ក្រហមខេត្តកោះកុង ជួយដល់គ្រួសារអ្នកផ្ទុកជំងឺ នៅភូមិ១ សាងសង់បានប្រហែល៩៥% និងបានចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុងមានជើងប្រវែង ៩០,៥ ម៉ែត្រ សាងសង់បានប្រហែល ៩០% ស្ថិតនៅភូមិ១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ។

អត្ថបទទាក់ទង