លោក អន ដាវុធ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកោះកុង លោកឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ រួមនឹងមន្ត្រីក្រោមឱវាទ បានចុះត្រួតពិនិត្យ និងកាយប្រព័ន្ធលូ ដើម្បីបញ្ជៀសទឹក បន្ទាប់ពីមានភ្លៀងពេញមួយយប់ បង្កើតជាទឹកជំនន់លិច នៅតាមផ្លូវសាធារណៈមួយចំនួន ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ។ ដើម្បីបញ្ចៀសទឹកជំនន់លិចនៅតាមផ្លូវទីសាធារណៈ សូមឲ្យប្រជាពលរដ្ឋជួយថែរក្សាអនាម័យបរិស្ថាន ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងការកស្ទះតាមប្រព័ន្ធលូ។