នៅរសៀលថ្ងៃសុក្រ ៧ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥
លោក អាង ទី ប្រធានក្រុមប្រឹក្សាឃុំជីខក្រោមអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំវិសាមញ្ញពិភាក្សាលើការងារចាំបាច់មួយចំនួន។
សមាសភាពអញ្ជើញចូលរួម:
លោក លោកស្រី សមាជិក សមាជិកា នៃក្រុមប្រឹក្សាឃុំជីខក្រោម (5/5)រូប ស្មៀនឃុំ ជំនួយការរដ្ឋបាល ជំនួយការហិរញ្ញវត្ថុឃុំ
ប៉ុស្តិ៍នគរបាលរដ្ឋបាល
ប៉ុស្តិ៍សុខភាពជីខក្រោម នាយកសាលាអនុវិទ្យាល័យជីខក្រោម កម្រងខ្សាច់ក្រហម លោកមេភូមិ ទាំង៦ភូមិនៃឃុំ សរុបចំនួន:១៩នាក់ ស្រី៤នាក់។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាឃុំជីខក្រោម។







