ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ៖ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកោះកុង សូម ថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ឈ្មោះ លោកស្រី ហ៊ឹម ទុំ និង ស្វាមី ព្រមទាំងក្រុមគ្រួសារ ទីលំនៅ ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដែលបានបរិច្ចាគថវិកាចំនួន ៤០០ ០០០ រៀល សម្រាប់ចំណាយទិញគ្រឿង ឧបភោគ បរិភោគ ជួយផ្តត់ផ្គង់ ដល់ប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះអាសន្នក្នុងមូលដ្ឋានស្រុកកោះកុង កំឡុង ពេលមានបញ្ហា ជម្លោះព្រំដែន រវាង កម្ពុជា ថៃ ។ យើងខ្ញុំទាំងអស់គ្នា សូមជូនពរ លោក លោកស្រី និង ក្រុមគ្រួសារមាន សុខភាពល្អ បរិបូរណ៍ មានសុភមង្គល ជានិច្ច និងសូមឱ្យ ទទួលបាននូវពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

