លោក មុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក ប្រាក់ គឿន ប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុង ព្រមទាំងលោក យឹម រតនៈ មន្ត្រីការិយាល័យអប់រំយុវជន និងកីឡាក្រុង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី “ការការពារ គម្រោងថវិកាឆ្នាំ២០២៦”។ កិច្ចប្រជុំនេះបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ ZOOM បន្តផ្ទាល់ពីរាជធានីភ្នំពេញ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។
វេលាម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃពុធ ៥កើត ខែស្រាពណ៌ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#








